រឿង​ សំលាញ់ពីរនាក់

កាល​ពីព្រេងនាយ មាន​បុរស​ពីរ​នាក់ ជា​សម្លាញ់​នឹង​គ្នា និយាយ​សន្យា​គ្នា​ថា « កាល​បើ​យើង​មាន​ប្រពន្ធ​ហើយ ឯង​ក្ដី អញ​ក្ដី បើ​មាន​ទ្រព្យ​សម្បត្តិ​ត្រូវ​យើង​ចិញ្ចឹម​គ្នា​ទៅ​វិញ​ទៅ​មក >> ។ សន្យា​គ្នា​ហើយ យូរ​បន្តិច​ទៅ សម្លាញ់​មួយ​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍ សម្លាញ់​មួយ​ទៀត​មាន​ប្រពន្ធ​ខាត​លក្ខណ៍ ។

វេលា​យប់​ចូល​ដំណេក សម្លាញ់​ដែល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍​នោះ និយាយ​គិត​គ្នា​ប្ដី​ប្រពន្ធ​ថា « យើង​រក​ស៊ី​អី​ឲ្យ​មាន​ឆាប់ ?» ប្រពន្ធ​ថា « អ្នក​ចង់​រក​ស៊ី​អី ឬ​ប្រើ​ខ្ញុំ​ឲ្យ​ត្បាញ​រវៃ​លក់​ដូរ ខ្ញុំ​ទទួល​តាម មិន​ហ៊ាន​ទទឹង​ទាស់​ចិត្ត​អ្នក​ទេ» ។

លុះ​កន្លង​មក ពេល​ចូល​ដំណេក​យប់​ក្រោយ​ទៀត ប្ដី​និយាយ​នឹង​ប្រពន្ធ​ថា « នាង​អើយ​បើ​គិត​ឃើញ​របរ​មួយ​មុខ បើ​បាន​ដូច​គំនិត​នឹង​បាន​មាស​ប្រាក់​ផ្តិល តុ​ថាស ដោយ​ងាយ» ។ ប្រពន្ធ​សួរ​ប្ដី​ថា « គិត​ធ្វើ​ម្ដេច​ក៏​បាន​ងាយ​ម្ល៉េះ ? » ។ ប្ដី​ប្រាប់​ប្រពន្ធ​ថា «ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​សមុទ្រ មាន​សំពៅ​អ្នក​ជំនួញ​គ្រប់​ប្រទេស ខ្លះ​សុខ​សប្បាយ ខ្លះ​លិច​លង់​របស់​ទ្រព្យ​សព្វ​សារពើ មាស​ប្រាក់​ កប់​នៅ​បាត​សមុទ្រ​នោះ​ច្រើន យើង​គិត​នាំ​គ្នា​ទៅ​បាច​ទឹក​សមុទ្រ​នោះ​ឲ្យ​រីង ក្រ​អ្វី មាស​ប្រាក់ របស់​គ្រប់​មុខ​នោះ, បើ​បាន​ត្រី​ធំ​តូច​យើង​ធ្វើ​ងៀត ធ្វើ​ផ្អក​ប្រហុក, ព្រឹក​ព្រហាម​ស្រាង​នេះ នាង​ឯង​ដាំ​បាយ​ដួស​ដាក់​កញ្ជើ ឲ្យ​មាន​ម្ហូប​និង​ស្លា​ម្លូ​ផង យើង​ទៅ​បាច​ទឹក​សមុទ្រ​ឲ្យ​រីង » ។ ប្រពន្ធ​ឮ​ប្ដី​ប្រាប់​ហើយ​ ក៏​ធ្វើ​តាម​បង្គាប់ ។ លុះ​ព្រឹក​ឡើង រៀប​គ្រប់​ប្រដាប់​រួច​ក៏​នាំ​ទៅ​មាត់​សមុទ្រ ហើយ​ទុក​ដាក់​បាយ​ម្ហូប​ចំណី​ដោយ​ស្រួល ទើប​ប្ដី​កាន់​កញ្ជើ ១ ខំ​បាច​ទឹក​ទៅ​លើ​គោក បាច​ទាល់​តែ​ដល់​ពេល​បាយ ទើប​ឈប់​បរិភោគ លុះ​បរិភោគ​បាយ​រួច នាំ​ប្ដី​ប្រពន្ធ​បាច​ទៀត​ដល់​ល្ងាច​ទើប​ទៅ​ផ្ទះ, ព្រឹក​ឡើង​នាំ​គ្នា​ទៅ​បាច​ទៀត​ទាល់​ល្ងាច ទើប​នាំ​គ្នា​មក​ផ្ទះ​វិញ ។ បាច​បាន​ចំនួន ៥ ថ្ងៃ ប្ដី​ក៏​ឈរ​បាំង​ដៃ​មើល​ទឹក​សមុទ្រ ហើយ​ប្រាប់​ប្រពន្ធ​ថា «ទឹក​ស្រក​សណ្ដក​ហើយ​នាង » ។ ប្រពន្ធ​ឆ្លើយ​ថា «បើ​ដូច្នោះ យើង​ខំ​បាច​ទៅ បើ​យូរ​ណាស់​ត្រឹម​កន្លះ​ខែ​ទៀត​មុខ​ជា​រីង​ហើយ យើង​ចាប់​យក​ត្រី​ធំ​តូច​វះ​ធ្វើ​ងៀត​ផ្អក​ប្រហុក​ថ្លឹង​លក់​យក​ប្រាក់, មួយ​ទៀត យើង​ត្រូវ​រក​កាយ​យក​ប្រាក់​មាស តុ ថាស ចាន​ក្បាន ដ៏​មាន​នៅ​ក្នុង​សំពៅ​ទាំង​ប៉ុន្មាន ដែល​លិច​លង់​មក​យូរ​ឆ្នាំ​នោះ មិន​ដឹង​បើ​យក​ទៅ​ណា​អស់​ទេ» ថា​ហើយ​ដល់​ល្ងាច​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ ។ ព្រឹក​ឡើង​នាំ​គ្នា​ទៅ​បាច​ទៀត​ ហើយ​និយាយ​តែ​ពាក្យ​ដដែលៗ​ដូច​ថ្ងៃ​មុន ។ ហ្វូង​មច្ឆា​ក្នុង​សមុទ្រ​ស្ដាប់​ឮ​ដឹង​ដំណើរ​សព្វ​គ្រប់ ភ័យ​បារម្ភ​ណាស់​ជំនុំ​គ្នា​ថា «យើង​មុខ​ជា​ស្លាប់​ម្ដង​នឹង​ហើយ គួរ​តែ​យើង​នាំ​គ្នា​ទៅ​ទូល​ស្ដេច​ត្រី​អន្សា​សមុទ្រ​ទើប​រស់​ជីវិត » គិត​ហើយ​នាំ​គ្នា​មុជ​ហែល​ទៅ​ដល់​ស្ដេច​ត្រី ទូល​តាម​ដំណើរ ដែល​បុរស​ប្ដី​ប្រពន្ធ​មក​បាច​ទឹក​សមុទ្រ​នោះ ។ ស្ដេច​ត្រី​ដឹង​ហើយ​បង្គាប់​ត្រី​ទាំង​ប៉ុន្មាន​ដែល​ទៅ​ទូល​នោះ​ថា «ឯង​រាល់​គ្នា​ពាំ​យក​មាស ៥ ក្រឡ ប្រាក់ ៥ ក្រឡ និង​តុ ថាស​ផ្តិល ចាន​ទៅ​ឲ្យ​បុរស​ប្ដី​ប្រពន្ធ អង្វរ​គេ​ឲ្យ​លែង​បាច​ទឹក​សមុទ្រ​ទៅ » ត្រី​ទាំង​នោះ​ក៏​យក​វត្ថុ​គ្រប់​ចំនួន​តាម​ស្ដេច​ត្រី​បង្គាប់ រួច​នាំ​គ្នា​ពាំ​ហែល​មក​ដល់​បុរស​ប្ដី​ប្រពន្ធ អង្វរ​សូម​ឲ្យ​លែង​បាច​ទឹក​សមុទ្រ ត្រី​ទាំង​នោះ​ក៏​ហា​មាត់​ខ្ជាក់​ក្រឡ​មាស​ប្រាក់ តុ​ថាស​ផ្តិល ចាន​ឲ្យ​បុរស​ប្ដី​ប្រពន្ធ ។ បុរស​ប្ដី​ប្រពន្ធ មាន​សេចក្ដី​ត្រេកអរ​ពន់​ពេក​ ក៏​ឈប់​លែង​បាច​ទឹក​ពី​ថ្ងៃ​នោះ នាំ​ប្ដី​ប្រពន្ធ​រែក​ទូល​ជញ្ជូន​ទៅ​ទុក​ផ្ទះ​ត្រា​តែ​អស់ ។ បុរស​ប្ដី​ប្រពន្ធ​ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ថ្កើង​រុងរឿង​ បាន​សេចក្ដី​សុខ​រៀង​ទៅ ។

ពណ៌នា​ពី​សម្លាញ់​ដែល​មាន​ប្រពន្ធ​ខាត​លក្ខណ៍ គាត់​ភ្នក​នឹក​រឭក​ដល់​សំឡាញ់ ហើយ​នាំ​ប្រពន្ធ​ទៅ​លេង​ផ្ទះ​សំឡាញ់ ដែល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍, លុះ​ឡើង​ដល់​លើ​ផ្ទះ ឃើញ​គេ​នៅ​រាប់អាន​ចាំ​ចិត្ត​ស្និទ្ធ​ស្នាល​ដូច​ពី​ដើម, គាត់​គន់​មើល​របស់​ទ្រព្យ​ប្រដាប់​ប្រដា​ក្នុង​ផ្ទះ​គេ ហើយ​នឹក​ក្នុង​ចិត្ត​ថា «ពី​ដើម សំឡាញ់​គេ​មាន​ទ្រព្យ​សម្បត្តិ​ល្មម​គួរសម​ទេ ឥឡូវ​នេះ​គេ​រក​របរ​អ្វី ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ម្ល៉េះ» គិត​ហើយ​ត្អូញ​ប្រាប់​សម្លាញ់​ដែល​មាន​ទ្រព្យ​សម្បត្តិ​ថា « សំឡាញ់​អើយ ! អញ​សព្វ​ថ្ងៃ​នេះ​ក្រ​លំបាក​ណាស់, ចុះ​សម្លាញ់​ឯង​រក​ស៊ី​ជំនួញ​អ្វី , ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ម្ល៉េះ » ។ សម្លាញ់​ដែល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍​ថា «សំឡាញ់​អើយ ! អញ​រក​ស៊ី​បាច​ទឹក​សមុទ្រ​តែ​ពីរ​នាក់​នឹង​ប្រពន្ធ​អញ, ពេល​ព្រឹក​ទៀប​ភ្លឺ​ប្រពន្ធ​អញ​ដាំ​បាយ​គ្រប់​ប្រដាប់ លុះ​ភ្លឺ​ឡើង នាំ​គ្នា​ទៅ​បាច​ទឹក​សមុទ្រ, ល្ងាច​ត្រឡប់​មក​ផ្ទះ​វិញ ស្ដេច​ត្រី​ភ័យ​បង្គាប់​ត្រី​ជា​បរិវារ​ឲ្យ​ពាំ​មាស​ប្រាក់ នឹង​របស់​គ្រប់​មុខ​ឲ្យ​អញ » ។

ឯ​សំឡាញ់ មាន​ប្រពន្ធ​ខាត​លក្ខណ៍​ដឹង​ហើយ ក៏​លា​សំឡាញ់​ដែល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍ ។ គេ​ក៏​ឲ្យ​ប្រាក់​យក​ទៅ​ចិញ្ចឹម​ជីវិត ។ លុះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ពេល​ចូល​ដំណេក បុរស​នោះ​និយាយ​នឹង​ប្រពន្ធ​ថា « ព្រឹក​នេះ​ឯង​ដាំ​បាយ​ពី​យប់​រៀប​ប្រដាប់​ឲ្យ​មាន​សព្វ​គ្រប់, ភ្លឺ​ឡើង​យើង​នឹង​នាំ​គ្នា​ទៅ​បាច​ទឹក​សមុទ្រ ឲ្យ​បាន​មាស​ប្រាក់​របស់​ទ្រព្យ​ដូច​សំឡាញ់​យើង ។ លុះ​ភ្លឺ​ច្បាស់ មេ​ខាត​លក្ខណ៍​ជា​ប្រពន្ធ បាន​ក្រោក​បង្កាត់​ភ្លើង​ឆេះ​ហើយ បាន​បើក​ខាប់​វាល់​អង្ករ​ៗ កំពប់​ម្ដង​មួយ​ទូក​ដៃ យក​អង្ករ​ទៅ​លាង​កំពប់​មួយ​ទូក​ដៃ​ទៀត ច្រក​អង្ករ​ទៅ​ក្នុង​ឆ្នាំង​កំពប់​ទៀត​ដល់​ពុះ​ជាត់​បាយ​កំពប់​ទៀត ច្រក​អង្ករ​ចំនួន​ល្មម​ឆ្អិន​ពេញ​ឆ្នាំង បាយ​នៅ​តែ​កន្លះ​ឆ្នាំង, ទាល់​តែ​ថ្ងៃ​ណាស់​ហើយ ទើប​ដួស​ដាក់​កញ្ជើ ហើយ​បណ្ដើរ​ប្ដី​ប្រពន្ធ​ទៅ​បាច​ទឹក​សមុទ្រ បាច​ទាំង​ខឹង​ទាំង​ជា ។ បាច​ចំនួន ៥ ថ្ងៃ អស់​ហ្វូង​មច្ឆា​តូច​ធំ ផ្អើល​ភិត​ភ័យ និយាយ​គ្នា​ថា « បុរស​ប្ដី​ប្រពន្ធ​ពី​ណា មក​បាច​ទឹក​សមុទ្រ​ទៀត​ហើយ» ពួក​ត្រី​ក៏​សម្លឹង​ទាំង​ហ្វូង​ចាំ​មើល​ចាំ​ស្ដាប់ ។ ប្រពន្ធ​ខាត​លក្ខណ៍​បោក​ល្អី​ដែល​បាច​ទឹក​នោះ ហើយ​ថា «បាច​យូរ​ថ្ងៃ​ហើយ​មិន​បាន​ឃើញ​របស់​អ្វី អញ​មិន​ខ្ចី​ទេ អញ​លែង​បាច​ហើយ» ឈ្លោះ​ប្ដី​ប្រពន្ធ​ជេរ​ម្ដាយ​ប្ដី ប្ដី​បញ្ចោរ​ប្រពន្ធ ប្រកាច់​ចំបាប់​គ្នា ប្រទាញ​សំពត់​គ្នា​ទៅ​វិញ​ទៅ​មក ទាល់​តែ​អា​ស្រាត​ទាំង​ប្ដី​ទាំង​ប្រពន្ធ លេច​កេរ្តិ៍​ខ្មាស​នៅ​មាត់​សមុទ្រ ហើយ​អ្នក​ទាំង​ពីរ​នាក់​ថា « ខ្ញុំ​គេ​ក៏​ខ្ញុំ​ចុះ​ លែង​បាច​ហើយ » ។ ត្រី​ទាំង​នោះ​ឮ​ថា​លែង​បាច​ក៏​ត្រេកអរ​ធូរ​ចិត្ត លែង​សូក​ឲ្យ​មាស​ប្រាក់​របស់​ទាំង​ពួង ។ ត្រី​ទាំង​នោះ​បាន​ឃើញ​កេរ្តិ៍​ខ្មាស​បុរស​ប្ដី​ប្រពន្ធ ក៏​លោត​សើច​ទាំង​ហ្វូង ។ ឯ​ត្រី​សណ្ដាយ​សើច​ទាល់​តែ​រយះ​មាត់ បាន​ជា​មាត់​ធំ​ដូច​គេ​ហែក រហូត​ដល់​បច្ចុប្បន្ន​នេះ ។

បុរស​ប្ដី​ប្រពន្ធ​គ្មាន​បាន​អ្វី​សោះ ក៏​លែង​ឈ្លោះ​គ្នា នាំ​គ្នា​ដក​សារាយ ។ ប្ដី​មួយ​អម្រែក, ប្រពន្ធ​មួយ​ទ្រនូល ត្រឡប់​មក​ផ្ទះ​វិញ ចាក់​សារាយ​ចោល​នៅ​កៀន​ជញ្ជាំង ឲ្យ​រលួយ​ខូច​អស់​ទៅ ។

នាង​រត់​រក​អ្នក​ មេ​ខាត​លក្ខណ៍​ រត់​រក​អា​បាក់​ទន្សា
Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង​ សំលាញ់ពីរនាក់
រឿង​ សំលាញ់ពីរនាក់
ប្រជុំរឿងព្រេងខ្មែរ
https://khmergeneralknowledge123.blogspot.com/2020/07/blog-post_99.html
https://khmergeneralknowledge123.blogspot.com/
https://khmergeneralknowledge123.blogspot.com/
https://khmergeneralknowledge123.blogspot.com/2020/07/blog-post_99.html
true
2906510229610734478
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy