មាននិទានមួយថា : មានបុរស ២ នាក់ ម្នាក់តាមខ្ញុំរត់ ម្នាក់តាមគោរត់ ទៅប្រទះគ្នាលើស្ពាន ។ បុរសម្នាក់និយាយថា “ ត្រូវឯងចៀសអញ ៗ តាមខ្ញុំរត់បាត់ ” ។ បុរសម្នាក់ថា “ ត្រូវឯងចៀសអញ ៗ តាមគោរត់បាត់ ” ។ បុរសទាំង ២ នាក់ពុំចៀសគ្នាឡើយ នាំគ្នាទៅប្ដឹងចៅក្រម ៗ មិនអាចជំនុំជម្រះសេចក្ដីនោះបាន ក៏បណ្ដេញចៅទាំង ២ នាក់ថា “ ឯងជាម្ចាស់ខ្ញុំរត់ ត្រូវទៅតាមខ្ញុំទៅ ឯម្ចាស់គោរត់ ត្រូវទៅតាមគោទៅ ” ចៅទាំង ២ នាក់ពុំសុខចិត្តឡើយ ទើបចៅក្រមនាំឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រ ដោយនូវដំណើរនោះ ។ ព្រះមហាក្សត្រមានព្រះបន្ទូលសួរថា “ ហេតុអ្វីក៏ព្រះស្ដែង ទាំង ២ នាក់កើតក្ដីនឹងគ្នា ? ” ។ ចៅម្នាក់ក្រាបបង្គំទូលថា “ សូមទ្រង់ព្រះមេត្តាប្រោស ! ខ្ញុំព្រះបាទអម្ចាស់តាមខ្ញុំរត់ ” ។ ចៅម្នាក់ទៀត ក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់តាមគោរត់ ” ។ ទ្រង់សួរទៀតថា “ កាលគោព្រះស្ដែងរត់ តើវាសួលើស្ពាន ឬវាហែលទឹក ? ” ។ បុរសនោះក្រាបបង្គំទូលថា “ គោខ្ញុំព្រះបាទអម្ចាស់ ហែលទឹក ” ។ “ ចុះខ្ញុំព្រះស្ដែងនេះ តើវាដើរលើស្ពានឬហែលទឹក ? ” ។ បុរសនោះក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់វាសួរលើស្ពានដើរទៅ ” ។ ទើបទ្រង់ត្រាស់បង្គាប់ឲ្យចៅតាមគោនោះសងខ្ញុំគេ ត្បិតខ្ញុំរត់នោះវាដើរសួរលើស្ពានទៅ ឯគោរត់នោះវាសួលើស្ពានពុំបានឡើយ ។ ចៅទាំង ២ នាក់ចូលចិត្តហើយក្រាបបង្គំលា នាំគ្នាទៅកាន់ទីលំនៅទីទៃ ៗ ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ ហៅសុគតិគមនំហោង ។
រឿង បុរស ២ នាក់ តាមខ្ញុំរត់
Copyright 2020 TAMDAN
By Voun Saphon
- ទំព័រដើម
- ចំណេះដឹងថ្មី
- _ចំណេះដឹងជាអត្ថបទ
- _ ចំណេះដឹងជាសម្លេង
- _ ប្រវត្តិសាស្រ្តពិភពលោក
- _ភូមិសាស្រ្តនយោបាយ
- គំនិត ទ្រឹស្ដី ការអប់រំផ្លូវចិត្ត
- _គូ សុភាព
- _ ឃីម សុខហេង
- _ គួច ម៉េងលី
- _DJ NaNa
- _អោម សេងបូរ៉ា
- _ អួន សារ៉ាត់
- _សម្ដីមាស
- ការកំសាន្ដ
- _ចម្រៀងសម័យ
- _ មរតកចម្រៀងដើម
- _រឿងកម្លែងខ្លីៗ
- រាត្រីរន្ធត់
- ប្រវត្តិបុគ្គលល្បីៗ
- មហាសេដ្ឋីពិភពលោក
- ប្រវត្តិសាស្រ្ត
- ប្រជុំរឿងព្រេងខ្មែរ
- ទេសចរណ៏
- ប្រសាទបុរាណ
- វិជ្ជាមេផ្ទះ