តាមពង្សាវតាររបារក្សត្រខ្មែរថា កាលនៅក្នុងរាជ្យព្រះបាទសេនករាជ
(គ.ស. ១២៣៨ -១២៤៥) ដែលសោយរាជ្យនៅមហានគរ ព្រះអង្គមានព្រះរាជបុត្រាមួយអង្គ
ចូលចិត្តលេងចិញ្ចឹមរុយខៀវ ។ មានកូនមហាតលិកមួយ ចូលចិត្តចិញ្ចឹមពីងពាង ។
ថ្ងៃមួយ ព្រះរាជកុមារ យករុយមកដាក់ជាមួយនឹងពីងពាង ពីងពាងនោះខាំរុយស្លាប់ទៅ
។ ព្រះរាជកុមារ ទ្រង់ព្រះកន្សែង ភីលៀងលួងដូចម្ដេច ក៏មិនបាត់ ទើបជ្រាបទៅដល់ព្រះបិតា
។ ព្រះបិតាទ្រង់ខ្ញាល់ ឲ្យចាប់កូនមហាតលិកយកទៅជាន់ជ្រមុជទឹកក្នុងទន្លេសាបស្លាប់ទៅ
។
ឯស្ដេចភុជង្គនាគ ដែលបានស្រូបទឹកឲ្យគោកទៅជាដីនគរដោយស្ដេចកុមេរុរាជជាបឋមមហាក្សត្រខ្មែរ
ហើយដែលបានសន្យានឹងស្ដេចនោះថា នឹងជួយយកភាសានគរនេះរហូតទៅនោះ លុះដឹងថា
ព្រះបាទសេនករាជ សម្លាប់មនុស្សឥតពិចារណា ក៏ប្រើរេហ៍ពលឲ្យក្អែទឹកសម្ដែងរឹទ្ធិឲ្យទឹកជោរជន់លិចនគរ
ជាកោលាហល ។ លុះទឹកទឹកនោះជោរជន់លិចនគរហើយ ពួករេហ៍ពលនាគ ក៏ឈប់ក្អែទឹកទៀតទើបទឹកនោះនាចស្រកថយមកវិញ
។
អាស្រ័យមហិទ្ធិឫទ្ធិឥទ្ធិពល របស់ពួកនាគ ដែលបានសម្ដែងមកនេះ ទើបទឹកជោរទឹកនាច
ចេះតែមានរៀងរាបមកជាធម្មតា ។