រឿង ព្រេងទាក់ទងនឹងទំនៀមប្រើពពិលក្នុងមង្គលការ


អតីត​និទាន​ថា កាល​ដែល​ប្រឹថពី​រលាយ​ដោយ​ភ្លើង​កល្ប​ទៅ​ហើយ ៗ កកើត​ឡើ​ជា​ថ្មី មាន​ឈ្មោះ "ព្រះ​ឥស្វរ" មួយ​អង្គ ដែល​អ្នក​នគរ​យើង​តែង​ហៅ​ថា "ព្រះ​ឥសូរ" (មិន​ដឹង​ជា​ហេតុ​ដូច​ម្ដេច ក៏​ហៅថា "ព្រះ​ឥសូរ" វិញ ? ប្រហែល​យក​ជើង "វ" ថា​ស្រះ "អូ" ក៏​មិន​ដឹង ? ឬ​មួយ​មិន​ស្គាល់​ឈ្មោះ ឃើញ​លោក​ពូកែ​ផុត​មនុស្ស ក៏​នាំ​គ្នា​សន្មត​ហៅ​ថា "ព្រះ​ឥសូរ​ៗ" ដែល​មាន​ន័យ​ថា "ជា​កំពូល​លើ​មនុស្ស" ដូច្នេះ​ក៏​មិន​ដឹង ?) ។

ឥឡូវ​នេះ យើង​ត្រូវ​ហៅ "ព្រះ​ឥសូរ" តាម​អ្នក​នគរ​សន្មត​ទៅ​ចុះ ។ ព្រះ​ឥសូរ​នេះ លោក​ជា​ស្ដេច​ធំ​នៅ​ឋាន​កៃលាស ជាប់​ជិត​ចង្កេះ​ភ្នំ​ហិមាល័យ, មនុស្ស​យើង​ទៅ​មិន​ដល់​ទេ, ព្រះ​អគ្គ​ទេពី​លោក ព្រះ​នាម​នាង "ឧមា​ភគវតី"1, តាម​មាត់​អ្នក​ស្រុក​ថា ជា​ស្ត្រី​គ្រប់​លក្ខណា2 ប្រសើរ​លើស​ទេវតា និង​ស្ត្រី​ទ្វីប​ទាំង ៤ 3 ។

ព្រះ​ឥសូរ​នោះ មាន​ឫទ្ធានុភាព​នឹង​ប្រៀប​ផ្ទឹម​ពុំ​បាន ចេះ​ចប់​សព្វ​ឈាន​លោកិយ និង​សិល្ប​សាស្ត្រ​គ្រប់​មុខ ។ ពពួក​ទេវតា ឥន្ទ ព្រហ្ម យក្ស គន្ធព នាគ វិជ្ជាធរ ស្ញប់​ស្ញែង​កោត​ខ្លាច ចូល​មក​គោរព​សុំ​រៀន​ពី​សម្នាក់​លោក​ទាំង​អស់, ពូកែ​នោះ សូម្បី​តែ​អង្គ​ជាតិ​របស់​លោក កាល​ណា​មាន​តម្រេក ហើយ​កម្រើក​ស្រក់​ធ្លាក់​ចេញ​ចាក​ទី​មក ពុំ​មាន​ភព​ណា​អាច​ទទួល​រង​បាន​ឡើយ, បើ​ធ្លាក់​ដល់​ផែន​ដី នឹង​ឆេះ​ផែនដី, បើ​ធ្លាក់​ដល់​ទឹក នឹង​កើត​ព្យុះ​ខ្យល់​បក់​បោក ល្អិត​ខ្ទេច​ខ្ទី​ឈើ​លតាវល្លិ អន្តរាយ​មនុស្ស​ម្នា​នឹង​រាប់​ពុំ​បាន, ឫទ្ធិ​នោះ សូម្បី​តែ​មនុស្ស​ស្លាប់​បាត់​ជីវិត​ទៅ​អស់​កាល​យូរ ដល់​ទៅ ១០០ ឆ្នាំ​ក៏​ដោយ ឲ្យ​តែ​នៅ​សល់​កម្ទេច​ឆ្អឹង​បន្តិច​បន្តួច ក៏​នៅ​តែ​ខ្លាច​ឫទ្ធិ​លោក​ដែរ, បើ​ចង់​ដឹង​ថា "ឈ្មោះ​ណា​ម្នាក់​ស្លាប់​ទៅ ៗ កើត​ក្នុង​ទី​ណា​ៗ" យក​តែ​ឆ្អឹង​ឈ្មោះ​នោះ​បន្តិច​មក​ថ្វាយ​លោក ៗ នោះ​សួរ​ឆ្អឹង ៗ ប្រាប់​លោក​ថា "ទៅ​កើត​ឋាន​សួគ៌-នរក ឬ​ប្រេត​តិរច្ឆាន​បាន​ទាំង​អស់, បាន​ជា​ថា "ឆ្អឹង​ក៏​នៅ​ខ្លាច​ឫទ្ធិ​លោក​ដែរ" ។

ពួក​យក្ស គន្ធព គ្រុឌ នាគ កិន្នរ មុន​នឹង​ផ្សំ​ផ្គុំ​កូន​ចៅ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា និយម​ទៅ​សុំ​ពរ​ពី​ព្រះ​ឥសូរ និង​នាង​ឧមា​ភគវតី មក​ធ្វើ​ជា​មង្គល​ប្រយោជន៍​ឲ្យ​កូន​ចៅ​មក​ខាង​ក្រោយ បាន​ទទួល​ចំណែក​រឹទ្ធិ​អំណាច អំពី​ព្រះ​ឥសូរ ព្រោះ​ព្រះ​អង្គ​ជាតិ​ព្រះ​អង្គ និង​លក្ខណា​នាង​នោះ ពូកែ​ណាស់ ។

ក្រោយ​នោះ​យូរ​មក មាន​ស្ដេច​មនុស្ស​មួយ​អង្គ ឈ្មោះ "ព្រះ​ជ័យ​សុរិយា" ជា​ខ្សែ​ស្រឡាយ​អម្បូរ​ព្រះ​ភិរុទ្ធ នៅ​នគរ​កែវ​កេត​ជម្ពូ ។ ស្ដេច​អង្គ​នេះ ដើរ​ស្វែង​រក​រៀន​សិល្ប​សាស្ត្រ​ក្នុង​ព្រៃ​ហិមពាន្ត អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ មិន​ចេះ​ជួប​ប្រទះ​នឹង​ឥសី (ឫសី) ឬ​តាបស​ណា​មួយ​សោះ ។

សម័យ​ថ្ងៃ​មួយ ព្រះ​ឥសូរ ទ្រង់​អផ្សុក ហោះ​មក​លេង​ឋាន​ជម្ពូ​ទ្វីប ឆៀង​ចុះ​ទៅ​មើល​ព្រៃ និង​ដង​ភ្នំ ក៏​ប្រទះ​ឃើញ​កុមារ​ម្នាក់​ដេក​លក់​ក្រោម​ដើម​ឈើ, ព្រះ​ឥសូរ​ក៏​ទ្រង់​ព្រះ​តម្រិះ​ថា " កុមារ​នេះ ជា​កូន​មនុស្ស, ហេតុ​អ្វី ក៏​ដើរ​មក​ដេក​ក្នុង​ព្រៃ​ស្មសាន​តែ​ម្នាក់​ឯង​ដូច្នេះ ? មើល​ទៅ​រូប​រាង​សាច់​ឈាម និង​សំលៀក​បំពាក់ ដូច​ជា​អម្បូរ​ក្សត្រ ឬ​មួយ​ក៏​ព្រាត់​នគរ​មក ? គួរ​អញ​ដាស់​សួរ​មើល !” លោក​ហៅ​ឲ្យ​ក្រោក​ឡើង សួរ​រឿង​រ៉ាវ​ទៅ, កុមារ​ក៏​ទូល​ថា "ខ្ញុំ​ព្រះ​អង្គ ឈ្មោះ​ជ័យ​សុរិយា ជាតិ​មនុស្ស​លោក នៅ​នគរ​កែកេតជម្ពូ, ខ្ញុំ​ព្រះ​អង្គ បាន​ដើរ​ស្វែង​រក​រៀន​សិល្ប​សាស្ត្រ​ក្នុង​ព្រៃ​នេះ​ជាង​មួយ​ឆ្នាំ​ហើយ ពុំ​បាន​ជួប​នឹង​ឥសី ឬ​តាបស​ណា​សោះ" ។ កាល​បាន​ឮ​ដូច្នោះ លោក​ប្រាប់​ថា "យើង​ជា​ព្រះ​ឥសូរ នៅ​ឋាន​កៃលាស, ឯង​ស្គាល់​យើង​ទេ ? សិល្ប​សាស្ត្រ​យើង​ចេះ​ដែរ បើ​ចង់​រៀន យើង​បើក​ឲ្យ​រៀន​បាន" ។ ព្រះ​ជ័យ​សុរិយា ក្រាប​សំពះ​ទូល​ថា "ព្រះ​គុណ​ម្ចាស់​ថ្លៃ​អើយ ! ខ្ញុំ​ព្រះ​អង្គ​ឮ​តែ​ឈ្មោះ មិន​ដែល​ឃើញ​ព្រះ​អង្គ​សោះ ប៉ុន្តែ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ជាតិ​មនុស្ស មិន​ចេះ​ហោះ​ហើរ ទើប​មាន​បំណង​ស្វែង​រក​រៀន​សិល្ប​សាស្ត្រ​ត្រឹម​តែ​ក្នុង​សម្នាក់​ឥសី ឬ​តាបស" ។ ព្រះ​ឥសូរ​ថា "អើ យើង​ក៏​ចង់​ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ខាង​ស្ថាន​មនុស្ស​លោក​ដែរ ឲ្យ​ដឹង​ថ្វី​ដៃ​សិល្ប​ឥសូរ ព្រោះ​យើង​មិន​ទាន់​បាន​បង្រៀន​មនុស្ស​ណា​ម្នាក់​សោះ, ដូច្នេះ ចូរ​ចៅ​រៀន​ក្នុង​សម្នាក់​យើង​នេះ​ចុះ !" ។

ព្រះ​ជ័យ​សុរិយា​ថា "ទូល​បង្គំ ចង់​រៀន​ណាស់​ហើយ តែ​មិន​ដឹង​គិត​ដូច​ម្ដេច​នឹង​ទៅ​រៀន​បាន, បើ​ព្រះ​គុណ គង់​រហូត​ដល់​ស្ថាន​កៃលាស​ឯ​នោះ" ។ ព្រះ​ឥសូរ​ថា " ឲ្យ​តែ​ចៅ​ព្រម​ទៅ​តាម​យើង​ចុះ យើង​នឹង​ឲ្យ​ចៅ​ទៅ​បាន​ដូច​ប្រាថ្នា" ។ ព្រះ​ជ័យ​សុរិយា​ឆ្លើយ​ថា "ព្រះ​គុណ​អើយ ! បើ​ដូច្នេះ រូប​ទូល​បង្គំ​ខ្ញុំ​ព្រះ​អង្គ​នេះ ដូច​បាន​កើត​ម្ដង​ទៀត​ហើយ" ។

ព្រះ​ឥសូរ​បញ្ឆោត​ថា "ចៅ​ហា​មាត់​ឡើង ! យើង​សុំ​រាប់​ធ្មេញ​មើល​គ្រប់ ៣២ ឬ​ទេ" ។ ព្រះ​ជ័យ​សុរិយា​ហា​មាត់​ឡើង ព្រះ​ឥសូរ​សេព​វិជ្ជា​ស្ដោះ​ទឹក​មាត់​ខ្វិច​ទៅ​ក្នុង​មាត់ ។ ព្រះ​ជ័យ​សុរិយា​ភ្ញាក់​លេប​ក្អឹក ចូល​ទៅ​ក្នុង​ពោះ​កាល​ណា ក៏​ព្រឺ​ព្រួច​គ្រប់​រោម កើត​មាន​កម្លាំង​ស្មើ​ដំរី​សារ​ភ្លាម​មួយ​រំពេច ចង់​ហោះ​ហើរ​ដើរ​លើ​អាកាស​បាន​ដូច​ចិត្ត​បំណង ។ ព្រះ​ឥសូរ​ក៏​នាំ​ហោះ​ទៅ​ស្ថាន​កៃលាស, បង្ហាត់​បង្រៀន​សិល្ប​ចេះ​សព្វ​គ្រប់​ហើយ ព្រះ​ជ័យ​សុរិយា ក៏​លា​ត្រឡប់​មក​នគរ​វិញ សោយ​រាជ​សម្បត្តិ មាន​ទាំង​មហេសី​ប្រសើរ​ស្មើ​នាង​កញ្ញា ថ្ងៃ​មួយ ទ្រង់​ព​អគ្គ​ទេពី​នាំ​ហោះ​ទៅ​ថ្វាយ​សម្ដេច​ព្រះ​គ្រូ​ប្រសិទ្ធី​ពរ​ជ័យ​ឲ្យ លុះ​ចប់​កិច្ច​ហើយ ព្រះ​ជ័យ​ក៏​ជម្រាប​ទូល​ថា ខ្ញុំ​ព្រះ​អង្គ សុំ​ពរ​ជ័យ​មង្គល​មួយ ទុក​ថា​ព្រះ​កេរ្តិ៍​សម្រាប់​ជម្ពូ​ទ្វីប ដើម្បី​យក​ទៅ​ប្រសិទ្ធី​ពរ ក្នុង​វេលា​រៀប​អាពាហ៍ពិពាហ៍​បង្គោល​ពួក​ជាតិ​មនុស្ស ឲ្យ​បាន​រុង​រឿង​ដូច​រៀប​មង្គល​ការ​ឯ​ស្ថាន​កៃលាស​ផង ព្រោះ​កំណើត​មនុស្ស​លោក​កើត​ឡើង​ថយ​ថោក​ណាស់ គ្មាន​រិទ្ធិ​អំណាច​អ្វី​ទេ ។

ព្រះ​ឥសូរ​រំពឹង​គិត​សព្វ​គ្រប់​ទៅ ឃើញ​ថា នឹង​ឲ្យ​ពរ​អ្វី​ក្រៅ​ពី​អង្គ​ជាតិ​របស់​ខ្លួន និង​យោនី​អគ្គ​ទេពី​របស់​ខ្លួន មុខ​ជា​ផ្សាយ​អំណាច​ពុំ​បាន​អង្វែង​ឡើយ, ឥឡូវ បើ​មិន​ឲ្យ, ធ្វើ​ម្ដេច​នឹង​បាន​ផ្សព្វ​ផ្សាយ​កេរ្តិ៍​ឈ្មោះ​លោក​នៅ​ឯ​ឋាន​មនុស្ស ? បើ​ទើប​នឹង​មាន​សិស្ស​ជា​ស្ដេច​មនុស្ស​លោក​តែ​មួយ​នេះ​ផង លោក​ក៏​ហៅ​ព្រះ​នាង​ឧមា​ភគវតី មក​និយាយ​សុំ​លក្ខណៈ​យោនី​នាង​ធ្វើ​ជា​មង្គល ឲ្យ​ទៅ​ស្ថាន​មនុស្ស​លោក ឲ្យ​មាន​ឫទ្ធិ​អំណាច​ដូច​ស្ថាន​កៃលាស ។ ព្រះ​នាង​អគ្គ​មហេសី ក៏​ព្រម​ថ្វាយ​ថា "សុំ​ឲ្យ​បាន​ដូច​សេចក្ដី​ប្រាថ្នា​ចុះ" ។ ព្រះ​ឥសូរ ក៏​ទ្រង់​ហោះ​ទៅ​យក​ខ្សាច់​ពេជ្រ​ពី​ចក្រវាល មក​ប្រសិទ្ធី​ធ្វើ​ជា​ស្លឹក​ឈើ​មាស ជា​តំណាង​យោនី​ព្រះ​នាង ទៅ​យក​ថ្ម​ពេជ្រ​ពី​ភ្នំ​ហិមាល័យ មក​ប្រសិទ្ធី​ធ្វើ​ជា​ទៀន​មាស តំណាង​អង្គ​ជាតិ​ព្រះ​អង្គ ។ លុះ​លោក​ប្រសិទ្ធី​រួច​ស្រេច លោក​សន្មត​ឲ្យ​ឈ្មោះ​ថា "ពពិល​រតន៍" គឺ​ថា "ពរ​ពីរ​នេះ ភ្លឺ​ដូច​ប្រាថ្នា" ប៉ុន្តែ ហៅ​យារ​ៗ មក​ថា "ពពិល" វិញ ។ រួច​លោក​ហុច​ទៅ​ឲ្យ​ព្រះ​ជ័យ ទាំង​ប្រាប់​ថា "របស់​នេះ​ហើយ ជា​មង្គល​ធំ ចូរ​អ្នក​យក​ទៅ​ទុក​ជា​កេរ្តិ៍​ឯ​ស្ថាន​ជម្ពូ​ទ្វីប​ចុះ, បើ​ត្រូវ​ការ​រៀប​ផ្សំ​ផ្គុំ​កូន​ចៅ ត្រូវ​យក​ទៀន​មាស បិទ​នឹង​ស្លឹក​ពោធិ៍​មាស​នេះ យក​ភ្លើង​អុជ​ឲ្យ​ឆេះ ហើយ​បង្វិល ៣ ជុំ​សាមី​ខ្លួន រួច​លត់​ទៅ​វិញ យក​ផ្លិត​បក់​ផ្សែង​ឲ្យ​ចូល​មាត់​ច្រមុះ​សាមី​ខ្លួន​ទាំង​ប្រុស​ស្រី, ផ្សែង​នោះ មាន​ក្លិន​ក្រអូប​ដូច​ផ្កា​មន្ទារ​បុស្ប​ពី​ស្ថាន​សួគ៌​នាយ ឲ្យ​តែ​ដក​ដង្ហើម​ចូល​ផ្សែង​ដល់​ទៅ​ក្នុង​ខ្លួន​កាល​ណា នឹង​ព្រួច​ព្រឺ​រោមា មាន​កម្លាំង​ដូច​ដំរី​សារ ទាំង​ប្រុស-ស្រី នឹង​កើត​ជា​បុត្រ​ឡើង​មាន​បុណ្យ​អំណាច​ឫទ្ធានុភាព​ច្រើន" ។

ព្រះ​ជ័យ ទទួល​មង្គល​ពី​ព្រះ​រាជ​គ្រូ​រួច​កាល​ណា លា​ទេពី​ហោះ​ត្រឡប់​មក​នគរ​វិញ ។ ស្ដេច​ទ្រង់​ផ្សាយ​ដំណឹង​នោះ ដល់​នាម៉ឺន​មុខ​មន្ត្រី​សេនា​ទាហាន​ក្នុង​ព្រះ​នគរ ឲ្យ​បាន​ដឹង​គ្រប់​គ្នា​ទាំង​អស់​ថា "បើ​អ្នក​ណា​រៀប​ផ្សំ​ផ្គុំ​កូន​ចៅ​ឲ្យ​ជា​ប្ដី​ប្រពន្ធ ត្រូវ​មក​ដង្ហែ​មង្គល​នេះ​ទៅ​អុជ​យក​ផ្សែង​បក់​ឲ្យ​ស្រួប​បន្តិច​ៗ គ្រប់​គ្នា ដើម្បី​ឲ្យ​មាន​កម្លាំង​ពលំ​ដូច​ដំរី​សារ កើត​ជា​បុត្រ​មក​ឆ្លាត​វាង​វៃ ថា​បើ​ប្រុស​ស្រី​ណា ដែល​មាន​កម្លាំង​ហេវ​ហោក ស្គម​កំព្រឹង​កំព្រយ យ៉ាង​ណា​ក៏​ដោយ ឲ្យ​តែ​បាន​ទៅ​អង្គុយ​ជិត​គេ នៅ​វេលា​ដែល​គេ​រៀប​មង្គល​ការ ហើយ​ផ្សែង​បក់​មក​ត្រូវ​បន្តិច​បន្តួច ក៏​មាន​សាច់​ឈាម​ល្អ​ឡើង មាន​កម្លាំង​ដូច​ដំរី​សារ ជា​ទៀង​ពិត​ប្រាកដ​ណាស់ ។

យូរ​មក ប្រហែល​ជា​ជាង ១០០ ឆ្នាំ ទើប​អស់​ទៀន​ទៅ, ស្ដេច​មន្ត្រី សេដ្ឋី និង​បណ្ដា​ជន ក៏​នាំ​គ្នា​រចនា​ធ្វើ​ជា​ទៀន​ខ្លួន​ឯង​ជំនួស, ខ្លះ​មាន ក៏​ធ្វើ​ស្លឹក​ពោធិ៍​ដោយ​មាស ខ្លះ​ធ្វើ​ដោយ​ប្រាក់ សំរឹទ្ធ ទង់​ដែង ស្ពាន់ ដែក ។ ឯ​ទៀត គេ​យក​ក្រមួន​លញ់​ធ្វើ​ដូច​សព្វ​ដង ហើយ​ទឹប​ទឹក​មាស រួច​ទើប​សន្មត​ថា "ស្លឹក​ពោធិ៍ និង​ទៀន​នេះ​ហើយ ជា​តំណាង​យោនី​នាង​ឧមា​ភគវតី និង​អង្គ​ជាតិ​ព្រះ​ឥសូរ, សូម​ឲ្យ​មាន​ឫទ្ធិ​អំណាច ដូច​របស់​លោក​ដែល​បាន​និម្មិត​ប្រទាន !” ហើយ​យក​ទៅ​អុជ​បក់​ផ្សែង​ឲ្យ ទៅ​វេលា​រៀប​មង្គល​ការ​នោះ​ទៅ ។

អាស្រ័យ​រឿង​នេះ ទើប​បាន​ជា​ជាប់​មាន​ទំនៀម​បង្វិល​ពពិល រហូត​មក​ដល់​ឥឡូវ​នេះ ។

Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង ព្រេងទាក់ទងនឹងទំនៀមប្រើពពិលក្នុងមង្គលការ
រឿង ព្រេងទាក់ទងនឹងទំនៀមប្រើពពិលក្នុងមង្គលការ
ប្រជុំរឿងព្រេងខ្មែរ
https://khmergeneralknowledge123.blogspot.com/2020/07/blog-post_556.html
https://khmergeneralknowledge123.blogspot.com/
https://khmergeneralknowledge123.blogspot.com/
https://khmergeneralknowledge123.blogspot.com/2020/07/blog-post_556.html
true
2906510229610734478
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy