មាននិទានមួយថា : មានស្រី ២ នាក់ ស្រីម្នាក់ម្ដាយឈឺធ្ងន់ បីម្ដាយដាក់លើភ្លៅ យកទឹកក្បិតមុខ ទើបម្ដាយដឹងខ្លួន ។ ស្រីម្នាក់ទៅសួរជួលធ្វើធ្មេញឈើ ។ ស្រីម្ដាយឈឺធ្ងន់ថា “ធ្មេញឈើមាន តែឥតអ្នកណាទៅយកឲ្យ ព្រោះអញរវល់នឹងម្ដាយឈឺធ្ងន់ ” ។ ស្រីដែលចង់បានធ្មេញឈើនោះថា “ បើអញជួលនាងតើបានឬទេ ? ” ។ ស្រីម្ដាយឈឺនោះ ហេតុតែចង់បានឈ្នួលធ្មេញឈើ ក៏ព្រមជួលឲ្យទៅ ហើយក៏ឲ្យស្រីដែលជួលនោះបីម្ដាយឲ្យ, ខ្លួនឯងចូលទៅយកធ្មេញឈើ អំពីក្នុងផ្ទះ ។ ឯម្ដាយឈឺនោះ ដាច់ខ្យល់ស្លាប់លើភ្លៅស្រីជួលធ្មេញឈើនោះ ហើយស្រីនោះបិទមាត់ត្រឡប់ភ្នែកឲ្យ ។ ស្រីជាកូននោះយកធ្មេញឈើមកឲ្យស្រីដែលជួលនោះ ហើយលើកខ្មោចម្ដាយធ្វើបុណ្យ រួចទើបស្រីជួលធ្វើឈើនោះយកធ្មេញឈើមកឲ្យ ឲ្យឈ្នួលតែហួង ១ ។ ស្រីម្ចាស់ធ្មេញឈើថា “ អ្នកឯងជួលអញយកទៅត្បាញយូរហើយ តាំងអំពីម្ដាយអញស្លាប់ម្ល៉េះ លុះអញលើកខ្មោចធ្វើបុណ្យរួចហើយ ទើបឯងយកធ្មេញឈើមកឲ្យអញ ឲ្យឈ្នួលអញតែហួង ១ អញពុំយកឡើយលុះតែឲ្យឈ្នួលអញស្លឹង ១ ទើបអញយក ” ។ ស្រីជួលធ្មេញឈើថា “ ម្ដេចក៏នាងប្រើឲ្យអញឲ្យឈ្នួលស្លឹង ១ បើម្ដាយនាងស្លាប់លើភ្លៅអញៗ បានបិទមាត់ត្រលប់ភ្នែកឲ្យ តើនាងបានជជុះលាស់ឲ្យអញឬ? ” ។ ស្រីទាំង ២ នាក់ក៏ឈ្លោះគ្នាហើយនាំគ្នាទៅប្ដឹងចៅក្រម ៗ កាត់សេចក្ដីនោះពុំបាន ក៏នាំស្រីទាំង ២ នាក់ឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរទីទៃ ៗ ព្រះអង្គទ្រង់ពិចារណាថា “ ស្រីជួលធ្មេញឈើហេតុតែជាកូនបុរាណទើបបានម្ដាយនោះស្លាប់លើភ្លៅបានបិទមាត់ត្រឡប់ភ្នែកឲ្យ ” ព្រះអង្គទុកនាងនោះជាកូនបង្កើត ហើយឲ្យចែករបស់អំពីខ្មោចម្ដាយនោះជា ៣ ភាគ, ឲ្យទៅស្រីជួលធ្មេញឈើ ២ ភាគ ស្រីជាកូន ១ ភាគ ។ ព្រះអង្គបង្គាប់ដូច្នេះ ស្រីទាំង ២ នោះព្រមទទួលយកចំណែកទីទៃ ៗ ហើយក្រាបថ្វាយបង្គំលាទៅដោយលំនៅទីទៃ ៗ ហោង ។
រឿង ស្រី ២ នាក់ឈ្លោះដណ្ដើមធ្មេញឈើ
Copyright 2020 TAMDAN
By Voun Saphon
- ទំព័រដើម
- ចំណេះដឹងថ្មី
- _ចំណេះដឹងជាអត្ថបទ
- _ ចំណេះដឹងជាសម្លេង
- _ ប្រវត្តិសាស្រ្តពិភពលោក
- _ភូមិសាស្រ្តនយោបាយ
- គំនិត ទ្រឹស្ដី ការអប់រំផ្លូវចិត្ត
- _គូ សុភាព
- _ ឃីម សុខហេង
- _ គួច ម៉េងលី
- _DJ NaNa
- _អោម សេងបូរ៉ា
- _ អួន សារ៉ាត់
- _សម្ដីមាស
- ការកំសាន្ដ
- _ចម្រៀងសម័យ
- _ មរតកចម្រៀងដើម
- _រឿងកម្លែងខ្លីៗ
- រាត្រីរន្ធត់
- ប្រវត្តិបុគ្គលល្បីៗ
- មហាសេដ្ឋីពិភពលោក
- ប្រវត្តិសាស្រ្ត
- ប្រជុំរឿងព្រេងខ្មែរ
- ទេសចរណ៏
- ប្រសាទបុរាណ
- វិជ្ជាមេផ្ទះ